ទទួលជំនួយផ្នែកពន្ធដោយឥតគិតថ្លៃ

ជំនួយផ្នែកពន្ធដែលមានសុវត្ថិភាព សន្តិសុខ ងាយស្រួល និងឥតគិតថ្លៃ។

រក្សាទុកប្រាក់ដុល្លារដែលរកបានដោយលំបាករបស់អ្នកបានកាន់តែច្រើន ហើយទទួលជំនួយក្នុងការដាក់ប្រកាសពន្ធឆ្នាំ 2020 របស់អ្នកដោយឥតគិតថ្លៃ។

ចាប់ពីថ្ងៃទី 20 ខែមករា – ថ្ងៃទី 18 ខែមេសា ឆ្នាំ 2021 អ្នកជំនាញខាងពន្ធដែលបានទទួលការបណ្ដុះបណ្ដាល ហើយមានវិញ្ញាបនបត្រ IRS នឹងរង់ចាំផ្ដល់ជំនួយតាមអនឡាញដែលមានសុវត្ថិភាព និងសន្តិសុខ 100% ដើម្បីដាក់ប្រកាសពន្ធរបស់អ្នក។ អ្នកជំនាញរបស់ពួកយើងដឹងអំពីច្បាប់ពន្ធថ្មីៗទាំងអស់ និងឥណទានដែលអាចប្រើបាន រួមទាំងអ្វីៗដែលស្ថិតក្នុងវិក្កយបត្រអនុគ្រោះថ្មី ដើម្បីឲ្យពួកគេអាចបង្កើនប្រាក់បង់មកវិញបានច្រើនបំផុត ហើយអ្នកអាចរក្សាទុកប្រាក់បានកាន់តែច្រើន។ យើងក៏អាចជួយទាមទារសែកប្រាក់លើកទឹកចិត្តបានផងដែរ។

ជំនួយផ្នែកពន្ធដោយឥតគិតថ្លៃ មានសម្រាប់មនុស្សគ្រប់គ្នា រួមទាំងអ្នកកាន់ ITIN ផងដែរ។

ដើម្បីឲ្យយើងអាចជួយអ្នកបានល្អបំផុតអំពីពន្ធរបស់អ្នក នេះគឺជាអ្វីមួយចំនួនដែលអ្នកនឹងត្រូវការ ព្រមទាំងឯកសារមួយចំនួនដែលអាចជាជម្រើសបន្ថែម និងមានប្រយោជន៍ក្នុងការប្រមូល និងមានឲ្យហើយ៖

អ្វីដែលអ្នកនឹងត្រូវការ

  • អត្តសញ្ញាណបណ្ណមានរូបថត
  • ការថតរូបខ្លួនឯងកំពុងកាន់អត្តសញ្ញាណបណ្ណមានរូបថតនៅក្បែរមុខរបស់អ្នក
  • កាតសន្តិសុខសង្គម ឬឯកសារ ITIN
  • ឯកសារប្រាក់ចំណូលណាមួយ (W-2, 1099-R, ។ល។)

ឯកសារត្រៀមផ្សេងទៀតដែលគួរតែមានឲ្យហើយ

  • ក្រដាសបង់ពន្ធឆ្នាំមុន
  • របាយការណ៍ទីផ្សារធានារ៉ាប់រងសុខភាព (1095-A)
  • របាយការណ៍អំពីការថែទាំកុមារ
  • របាយការណ៍អំពីការឈ្នះល្បែង
  • របាយការណ៍អំពីថ្លៃឈ្នួលបង្រៀន

វិធីងាយស្រួលដើម្បីដាក់ការប្រកាសពន្ធដោយឥតគិតថ្លៃ


រកនរណាម្នាក់ជួយអ្នក

GetYourRefund.org

ទទួលសេវារៀបចំពន្ធដោយឥតគិតថ្លៃបែបនិម្មិត។ អ្នកជំនាញខាងពន្ធដែលមានវិញ្ញាបនបត្រ IRS នឹងធ្វើការជាមួយអ្នក ហើយបន្ទាប់មករៀបចំក្រដាសប្រកាសពន្ធរបស់អ្នកពីចម្ងាយ រួចហើយដាក់ប្រកាសពន្ធតាមបែបអេឡិចត្រូនិកជូនអ្នក។ ផតថលដែលមានសុវត្ថិភាពនិងសន្តិសុខ ធ្វើឲ្យងាយស្រួលដល់ការផ្ទុកឡើងនូវឯកសារពាក់ព័ន្ធរបស់អ្នក។

ដាក់ប្រកាសដោយខ្លួនឯង

MyFreeTaxes.com

ជាមួយ MyFreeTaxes.com អ្នកអាចដាក់ការប្រកាសពន្ធរបស់អ្នកដោយខ្លួនឯង ឥតគិតថ្លៃ។ សេវាកម្មនេះនឹងតម្រូវឲ្យអ្នកបង្កើតគណនីមួយ បំពេញ និងដាក់ប្រកាសពន្ធរបស់អ្នកដោយខ្លួនឯង។

ទូរសព្ទរកជំនួយ

2-1-1

អ្នកអាចទូរសព្ទទៅលេខ 2-1-1 ដើម្បីទទួលព័ត៌មាន និងជំនួយជាភាសាមួយចំនួន រួមទាំងជំនួយអំពីរបៀបដាក់ប្រកាសពន្ធរបស់អ្នកដោយឥតគិតថ្លៃផងដែរ។


សំណួរទូទៅនៅលើគេហទំព័រ MyFreeTaxes.com


តើលិខិតប្រកាសពន្ធសាមញ្ញជាអ្វី?

លិខិតប្រកាសពន្ធសាមញ្ញដែលគ្របដណ្តប់នៅលើ MyFreeTaxes របស់ខ្ញុំរួមមាន៖ ប្រាក់ចំណូល W-2 ការប្រាក់លើចំណូលដែលមានកំណត់ ប្រាក់ចំណូលភាគលាភ ការចំណាយអប់រំរបស់សិស្ស ចំណូលនៃភាពអត់ការងារធ្វើ ឥណទានអប់រំរបស់សិស្ស ការប្រាក់លើកម្ចីរបស់សិស្ស ការទាមទារចំណាយដែលមិនអាចផាត់ចេញស្តង់ដារ ឥណទានពន្ធលើប្រាក់ចំណូលដែលរកបាន ឥណទានពន្ធលើកុមារ និងការបង់ថ្លៃចំណាយថែទាំអ្នកក្នុងបន្ទុកនិងកុមារ។ បញ្ជីពេញលេញនៃទម្រង់បែបបទដែលត្រូវបានបញ្ចូល អាចស្វែងរកបាននៅទីនេះ៖ MyFreeTaxes.com/Support

តើការផ្តល់សេវាកម្មមានដែនកំណត់អ្វីខ្លះ?

លិខិតប្រកាសពន្ធជាច្រើនដែលជាធម្មតាស្ថិតនៅក្នុងដែនកំណត់ និងឥតគិតថ្លៃនៅលើគេហទំព័រពន្ធដោយ ផ្ទាល់ មិនត្រូវបានរួមបញ្ចូលនៅក្នុងសូហ្វវែរដែលឥតគិតថ្លៃទាំងអស់នោះទេ ជាឧទាហរណ៍ ប្រាក់ចំណូលលើអាជីវកម្មផ្ទាល់ខ្លួន (1099-MISC) ការប្រាក់លើប្រាក់បញ្ចាំ ពន្ធលើអចលនទ្រព្យ និងការចំណាយដែលមិនអាចផាត់ចេញលើវត្ថុផ្សេងៗ ការទូទាត់ប្រាក់របស់ភាគីទីបី (1099-K), គណនីសន្សំសម្រាប់សុខភាព (Health Saving Account, HSA) និងអ្នកដទៃជាច្រើនផ្សេងទៀត។  ប្រសិនបើលោកអ្នកមានទម្រង់បែបបទពន្ធទាំងនេះ លោកអ្នកនឹងត្រូវទិញទម្រង់បែបបទថ្មីដើម្បីបង់ប្រាក់ពន្ធ ជាមួយប្រព័ន្ធនេះ។ ទោះយ៉ាងណាក៏ដោយ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ប្រសិនបើលោកអ្នកប្រើប្រាស់ MyFreeTaxes.com ។ បញ្ជីពេញលេញនៃអ្វីដែលត្រូវបានបញ្ចូលនៅក្នុងសូហ្វវែរដោយឥតគិតថ្លៃ អាចស្វែងរកបាននៅលើ MyFreeTaxes.com/Support

តើអ្វីជាធនធានឥតគិតថ្លៃផ្សេងទៀតដែលផ្តល់ឱ្យខ្ញុំ?

លោកអ្នកអាចស្វែងរកជម្រើសពីរបីផ្សេងទៀត៖

  • ការរៀបចំបង់ប្រាក់ពន្ធអនឡាញដោយឥតគិតថ្លៃ ជាមួយអ្នកជំនាញផ្នែកពន្ធរបស់យើង៖ សូមរៀបចំបង់ប្រាក់ពន្ធរបស់លោកអ្នកតាមអនឡាញជាមួយ ក្រុមអ្នកជំនាញរៀបចំបង់ប្រាក់ពន្ធអនឡាញឥតគិតថ្លៃរបស់យើង។ សូមអូសទៅផ្នែកខាងក្រោមនៃទំព័រនេះដើម្បីមើល ព័ត៌មានបន្ថែមនៅលើជម្រើស org ។
  • ការបង់ប្រាក់ពន្ធអនឡាញ៖ លោកអ្នកអាចស្វែងរកឧបករណ៍បង់ប្រាក់ពន្ធដោយឥតគិតថ្លៃបន្ថែមតាមរយៈកម្មវិ ធីបង់ប្រាក់ពន្ធឥតគិតថ្លៃ (Free File) របស់សេវាកម្មចំណូលផ្ទៃក្នុង IRS (Internal Revenue Service, IRS) ។ សូមចូលទៅកាន់ gov/FreeFile សម្រាប់ព័ត៌មានបន្ថែមនិងសេចក្តីលម្អិតផ្សេងៗទៀត។

តើខ្ញុំត្រូវបំពេញអ្វីខ្លះនៅលើ MyFreeTaxes.com?

លោកអ្នកត្រូវការ៖

  • អ៊ីម៉ែលដើម្បីបង្កើតគណនេយ្យ
  • ប្រាក់ចំណូលដុលដែលបានលៃតម្រូវ (Adjusted Gross Income, AGI) ជាក់លាក់របស់អ្នកពីបន្ទាត់ទី 7 នៅលើ Form 1040 នៃលិខិតប្រកាសពន្ធឆ្នាំ 2019 របស់លោកអ្នក (ដើម្បីបញ្ជាក់អត្តសញ្ញាណ)
  • លេខសន្តិសុខសង្គម (Social Security Number, SSN) សម្រាប់អ្នករាល់គ្នានៅលើលិខិតប្រកាសពន្ធ
  • ឯកសារពន្ធទាំងអស់
  • គណនេយ្យធនាគារ និងលេខសម្គាល់ធនាគារ (សម្រាប់គណនេយ្យសន្សំ/ឥណពន្ធផ្ទាល់)

ខ្ញុំមិនដឹងអំពី AGI ឆ្នាំ 2019 របស់ខ្ញុំទេ។ តើខ្ញុំគួរធ្វើដូចម្តេច?

លោកអ្នកអាចស្វែងរកវាបាននៅលើបន្ទាត់ទី 7 នៃលិខិតប្រកាសពន្ធឆ្នាំ 2019 របស់លោកអ្នក ប្រសិនបើលោកអ្នកនៅមានច្បាប់ចម្លងនៃលិខិតប្រកាសពន្ធរបស់អ្នក។ ប្រសិនបើលោកអ្នកបង់ប្រាក់ពន្ធរបស់លោកអ្នក នៅទីតាំងរៀបចំបង់ប្រាក់ពន្ធឥតគិតថ្លៃរបស់ United Way of King County កាលពីឆ្នាំមុន សូមអ៊ីម៉ែលទៅកាន់ freetax@uwkc.org និងបញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក ដើម្បីឲ្យយើងអាចផ្តល់ឱ្យលោកអ្នកនូវច្បាប់ចម្លងនៃលិខិតប្រកាសពន្ធ ឆ្នាំមុនបាន។ ប្រសិនបើលោកអ្នកមិនបានបង់ប្រាក់ពន្ធជាមួយយើងកាលពីឆ្នាំមុនទេ IRS.gov/get-transcript អាចជួយលោកអ្នកក្នុងការទាញយកច្បាប់ចម្លងនៃលិខិតប្រកាសពន្ធឆ្នាំមុនបាន។

តើអាចមានអ្នកណាម្នាក់ជួយខ្ញុំតាមរយៈទួរស័ព្ទដើម្បី សម្របសម្រួល ខណៈខ្ញុំបំពេញលិខិតប្រកាសពន្ធរបស់ខ្ញុំ ម្តងមួយជំហាន ដែរឬទេ?

ប្រសិនលោកអ្នកត្រូវការការគាំទ្រ ឬជំនួយ លិខិតប្រកាសពន្ធរបស់លោកអ្នកត្រូវបំពេញអនឡាញ ដោយក្រុមអ្នកជំនាញផ្នែករៀបចំការបង់ ប្រាក់ពន្ធដោយឥតគិតថ្លៃក្នុងស្រុករបស់យើង តាមរយៈ ប្រព័ន្ធណាត់ជួបរបស់យើង សូមអូសចុះទៅផ្នែកខាងក្រោមនៃទំព័នេះ ដើម្បីមើលព័ត៌មានបន្ថែម នៅលើជម្រើស GetYourRefund.org ។

តើអាចមាននរណាម្នាក់ដែលធ្វើការជាមួយ United Way of King County ជួយបញ្ចូលព័ត៌មានរបស់ខ្ញុំនៅលើ MyFreeTaxes.com ជំនួសខ្ញុំបានដែរ ឬទេ?

គួរឱ្យសោកស្តាយដែល United Way of King County មិនអាចបញ្ចូលព័ត៌មានរបស់លោកអ្នក និងឯកសារពន្ធផ្សេងៗទៅក្នុង MyFreeTaxes.com ជំនួសអ្នកបាននោះទេ។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការទទួលបានការជួយបំពេញការបង់ប្រាក់ពន្ធរបស់លោកអ្នកអនឡាញ ដោយក្រុមអ្នកជំនាញ ផ្នែករៀបចំការបង់ប្រាក់ពន្ធដោយឥតគិតថ្លៃក្នុងស្រុក របស់យើង តាមរយៈប្រព័ន្ធណាត់ជួបរបស់យើង សូមអូសចុះទៅផ្នែកខាងក្រោមនៃទំព័នេះ ដើម្បីមើលព័ត៌មានបន្ថែម នៅលើជម្រើស GetYourRefund.org ។

តើខ្ញុំបំពេញលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ IRS.gov/FreeFile ដែរឬទេ?

អ្នកដែលមានប្រាក់ចំណូលក្រោម $72,000 អាចដាក់សម្រាប់ការប្រើប្រាស់ដោយឥតគិតថ្លៃនូវកម្មវិធីបង់ប្រាក់ពន្ធឥតគិតថ្លៃរបស់ IRS បាន។


សំណួរទូទៅនៅលើគេហទំព័រ GetYourRefund.org


តើ GetYourRefund.org ដំណើរការយ៉ាងដូចម្តេច?

GetYourRefund.org ផ្តល់នូវមធ្យោបាយយ៉ាងងាយស្រួល ដើម្បីបំពេញលិខិតប្រកាសពន្ធ របស់លោកអ្នកតាមរយៈជំហានងាយៗមួយចំនួន៖

  1. សម្រាប់ការរៀបចំបង់ប្រាក់ពន្ធអនឡាញ សូមចុចលើ “បង់ប្រាក់ពន្ធ​ជាមួយ​ GetYourRefund”។
  2. សូមបង្កើតប្រវត្តិរូបនៅលើ GetYourRefund ឆ្លើយសំណួរមួយចំនួន និងបញ្ចូលរូបថតនៃឯកសារពន្ធរបស់លោកអ្នក។
  3. កំណត់កាលបរិច្ឆេទនៃការណាត់ជួប
  4. អំឡុងពេលនៃការណាត់ជួបរបស់លោកអ្នក៖
  • លោកអ្នកនឹងទទួលបានការហៅទូរស័ព្ទចូលពីអ្នកជំនាញផ្នែកពន្ធរបស់យើង។
  • អ្នកជំនាញផ្នែកពន្ធរបស់យើងនឹងបំពេញលិខិតប្រកាសពន្ធរបស់លោកអ្នក។
  • លោកអ្នកនឹងទទទួលបានការហៅទូរស័ព្ទចូលជាលើកទីពីរពីម្នាក់ពីអ្នកជំនាញផ្នែកពន្ធរបស់យើងដើម្បីត្រួតពិនិត្យឡើងវិញ និងបំពេញលិខិតប្រកាសរបស់អ្នក។
  1. សូមចុះហត្ថលេខាលើលិខិតប្រកាសពន្ធដែលបំពេញរូចរាល់តាមរយៈអ៊ីម៉ែល។

តើសេវាកម្មមានដែនកំណត់អ្វីខ្លះ?

United Way គឺជាអ្នកផ្តល់នូវឱកាសស្មើគ្នា ហើយបុគ្គលគ្រប់រូបនៅក្នុងរដ្ឋវ៉ាស៊ីនតោនអាចទទួលបានសេវាកម្ម រៀបចំការបង់ប្រាក់ពន្ធរបស់ United Way ដោយឥតគិតថ្លៃ។ ទោះយ៉ាងណាក៏ដោយ លិខិតប្រកាសពន្ធខ្លះមានលក្ខណៈស្មុគស្មាញខ្លាំងពេក សម្រាប់បុគ្គលិកស្ម័គ្រចិត្តរបស់យើង។ ឧទាហរណ៍ យើងមិនអាចរៀបចំលិខិតប្រកាសពន្ធ សម្រាប់ប្រាក់ចំណូលដែលរកបាននៅក្នុងរដ្ឋផ្សេងៗទៀតនោះទេ។

 

យើងបានបង្កើតដៃគូរសហការជាមួយ Express Credit Union ដើម្បីដំណើការលិខិតប្រកាសពន្ធជាមួយលេខសម្គាល់អ្នកបង់ពន្ធលក្ខណៈបុគ្គល (Individual Taxpayer Identification Number, ITIN) ហើយនឹងផ្តល់កម្មវិធី ITIN ដោយឥតគិតថ្លៃ និងការបន្តសុពលភាពតាមរយៈ Express Credit Union ។

 

ទាំងនេះគឺជាសេវាកម្មដែលយើងមិនផ្តល់ឱ្យ៖

  • លិខិតប្រកាសពន្ធរបស់រដ្ឋ (រដ្ឋវ៉ាស៊ីនតោនពុំមានពន្ធលើប្រាក់ចំណូលណាមួយរបស់រដ្ឋ ដូច្នេះលិខិតប្រកាស គឺមិនចាំបាច់នោះទេ។ ប្រសិនបើអ្នកធ្វើការនៅក្នុងរដ្ឋដែលទាមទារលិខិតប្រកាសពន្ធរបស់រដ្ឋ លោកអ្នកអាចប្រើប្រាស់ com ដើម្បីដាក់ពាក្យស្នើសុំដោយឥតគិតថ្លៃ)។
  • ប្រសិនបើអ្នកមានទម្រង់ 1099-B (ដំណើរការពីឈ្មួញកណ្តាល ប្រសិនបើលោកអ្នកទិញ/លក់ស្តុក)។
  • ប្រសិនបើលោកអ្នកលក់ផ្ទះរបស់លោកអ្នក ឬវាត្រូវបានរឹបអូស។
  • ប្រសិនបើលោកអ្នកទទួលបានប្រាក់ចំណូលថ្លៃជួល។
  • ប្រសិនបើលោកអ្នកមានអាជីវកម្មផ្ទាល់ខ្លួន និងមានចំណាយចំនួនលើសពី $25,000 មានការខាតបង់សុទ្ធ ឬចង់កាត់បន្ថយការប្រើប្រាស់ផ្ទះរបស់លោកអ្នកសម្រាប់ការចំណាយលើអាជីវកម្ម។
  • ប្រសិនបើលោកអ្នកបានចុះឈ្មោះជាដៃគូរក្នុងស្រុក។

តើលោកអ្នកត្រូវបញ្ចូលអ្វីនៅលើ GetYourRefund.org?

GetYourRefund.org មានសម្រាប់ទួរស័ព្ទដៃ ថែប្លែត និងកុំព្យូទ័រលើតុ។ យើងសង្កេតឃើញថាមនុស្សភាគច្រើនអាចបំពេញសំណួរ និងយល់ពីសំណួរទាំងនោះយ៉ាងងាយស្រួល។ លោកអ្នកត្រូវការ៖

  • អ៊ីម៉ែលដើម្បីបង្កើតគណនេយ្យ
  • រូបថតអត្តសញ្ញាណប័ណ្ណ (និងសម្រាប់អ្នកផ្សេងទៀតនៅ លើលិខិតប្រកាសពន្ធ)
  • រូបថតរបស់អ្នកកំពុងកាន់អត្តសញ្ញាណប័ណ្ណ
  • ប័ណ្ណសន្តិសុខសង្គម ឬប័ណ្ណ ITIN (និងសម្រាប់ផ្សេងទៀតនៅ លើលិខិតប្រកាសពន្ធ)
  • ឯកសារពន្ធទាំងអស់
  • គណនេយ្យធនាគារ និងលេខសម្គាល់ធានាគារ (ជាជម្រើស សម្រាប់គណនេយ្យសន្សំ/ឥណពន្ធផ្ទាល់)

 

សូមចំណាំ៖ IRS, GetYourRefund.org, United Way of King County និងដៃគូរជាតិផ្សេងទៀតបានធ្វើការជាមួយគ្នាដើម្បីធ្វើបច្ចុប្បន្នភាពសំខាន់ៗលើការអនុវត្តការរក្សា សន្តិសុខ និងលក្ខខណ្ឌសម្រាប់ការរៀបចំការបង់ប្រាក់ពន្ធអនឡាញ។

ប្រសិនបើខ្ញុំត្រូវការជំនួយជាមួយពី GetYourRefund.org តើខ្ញុំអាចទទួលបានការជួយតាមរបៀបណា?

មានមុខងារសម្រាប់ជជែកនៅលើគេហទំព័រនេះ ដែលបុគ្គលិកបម្រើសេវាអតិថិជនរបស់ United Way of King County នៅប្រចាំការដើម្បីឆ្លើយសំណួរ។

 

សូមចុចលើរូបតំណាងមុខងារសម្រាប់ជជែកនៅលើគេហទំព័រនេះ ហើយបុគ្គលិកអាចជួយអ្នកបាន។

 

បន្ថែមលើនេះទៀត បុគ្គលិកបម្រើសេវាអតិថិជន នៅប្រចាំការលើមុខងារសម្រាប់ជជែក នៃវេបសាយ GetYourRefund.org ។ លោកអ្នកក៏អាចអ៊ីម៉ែលទៅកាន់ Hello@GetYourRefund.org សម្រាប់ជំនួយបន្ថែម។

ចុះចំណែក មូលប្បទានប័ត្រនៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច (Economic Impact Payments)?

ស្ថិតក្រោម ច្បាប់នៃជំនួយវីរុសកូរ៉ូណា ការជួយសង្រ្គោះ និងសន្តិសុខសេដ្ឋកិច្ច (Coronavirus Aid, Relief, and Economic Security, CARES) អ្នកជាប់ពន្ធដែលបំពេញលក្ខខណ្ឌ ដែលបានដាក់លិខិតប្រកាសពន្ធសម្រាប់ឆ្នាំ 2019 ឬ ឆ្នាំ 2018 នឹងទទួលបានមូលប្បទានប័ត្រនៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដោយស្វ័យប្រវត្តិនូវចំនួនទឹកប្រាក់ រហូតដល់ $1,200 សម្រាប់បុគ្គលម្នាក់ៗ ឬទឹកប្រាក់ចំនួន $2,400 សម្រាប់គួរស្វាមីភរិយា និងទឹកប្រាក់ចំនួនរហូតដល់ $500 សម្រាប់កុមារដែលបំពេញគ្រប់លក្ខខណ្ឌម្នាក់ៗ។ អ្នកជាប់ពន្ធខ្លះដែលជាធម្មតាមិនដាក់លិខិតប្រកាសពន្ធ នឹងត្រូវដាក់ជូននូវលិខិតប្រកាសពន្ធសាមញ្ញដើម្បីទទួលបានមូលប្បទានប័ត្រនៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច។

 

មូលប្បទានប័ត្រនៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបន្ថែមត្រូវបានផ្តល់ជូននៅដើមឆ្នាំ 2021 នូវទឹកប្រាក់ចំនួន $600 សម្រាប់បុគ្គលម្នាក់ៗ ឬទឹកប្រាក់ចំនួន$1,200 សម្រាប់គូរស្វាមីភរិយា និងទឹកប្រាក់ចំនួនរហូតដល់ $600 សម្រាប់កុមារដែលបំពេញគ្រប់លក្ខខណ្ឌម្នាក់ៗ។ បច្ចុប្បន្ន គ្រួសារដែលមានស្ថានភាពចម្រុះមានសិទ្ធិសម្រាប់មូលប្បទានប័ត្រនៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចទាំងពីរ។

 

សូមចូលទៅកាន់ IRS.gov/EIP អំពីការធ្វើបច្ចប្បន្នភាពចុងក្រោយបំផុត។

 

តើអ្នកត្រូវធ្វើបច្ចប្បន្នភាពព័ត៌មានធនាគារឬ ត្រួតពិនិត្យលើស្ថានភាពមូលប្បទានប័ត្រនៃ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់អ្នកឬទេ? សូមចូលទៅកាន់ IRS.gov/coronavirus/get-my-payment


សូមអរគុណដល់អ្នកឧបត្ថម្ភរបស់យើង៖